បច្ចុប្បន្នភាព ២៥ ឧសភា ២០២០
ដោយសារវិបត្តិជំងឺកូវីត១៩កំពុងរាតត្បាតជាសកល រដ្ឋាភិបាលនានាមិនអាចនៅស្ងៀមបានទៀត ព្រោះវាបានបង្ហាញយ៉ាងច្បាស់ថា ការជួញដូរសត្វពិតជាជាប់ទាក់ទងទៅនឹងការបង្កហានិភ័យ ដល់សុខភាពមនុស្ស។ ទង្វើ និងសកម្មភាពជាច្រើនក្នុងវិស័យជួញដូរសាច់ឆ្កែ និងឆ្មា ងាយនឹងបង្កឱ្យមានការចម្លងមេរោគដែលនាំឲ្យប៉ះពាល់ដល់ទាំងសត្វ និងមនុស្ស។ ពេលនេះជាឱកាសសម្រាប់ រដ្ឋាភិបាលនានាក្នុងបណ្ដាប្រទេសអាស៊ានរួមមាន កម្ពុជា ឥណ្ឌូណេស៊ី និងវៀតណាម ដើម្បីទប់ស្កាត់ប្រភពដ៏មានឥទ្ធិពលមួយទៀតនៃជំងឺរាតត្បាតជាសកលក្នុងពេលបន្ទាប់ តាមរយៈការបញ្ឈប់ជំនួញសាច់ឆ្កែ និងឆ្មា ដើម្បីកុំឱ្យអ្វីៗត្រូវហួសពេល។ សូមចុះហត្ថលេខាគាំទ្រញត្តិរបស់យើងថ្ងៃនេះ ដើម្បីការពារអាយុជីវិតសត្វរាប់លានក្បាល និងមនុស្សជាច្រើនពីគ្រោះថ្នាក់ដែលបង្កឡើងដោយសារការជួញដូរនេះ។
គ្រួសារទទួលរងការឈឺចាប់ ដោយសារជំនួញសាច់ឆ្កែ និងឆ្មា នៅតំបន់អាស៊ីអាគ្នេយ៍ ព្រោះតែសត្វចិញ្ចឹមរបស់ពួកគេត្រូវបានគេលួចយកទៅលក់។ មិនធ្លាប់សោះឡើយ ដែលការទាមទារឱ្យបញ្ចប់ជំនួញបែបនេះ មានសម្លេងកាន់តែខ្លាំងឡើងៗ ក្នុងប្រទេសវៀតណាម កម្ពុជា និងឥណ្ឌូណេស៊ី ដោយសារតែរដ្ឋាភិបាលបានចាប់ផ្ដើមធ្វើសកម្មភាពជាបណ្ដើរៗ។
សូមជួយអង្គការ FOUR PAWS និងបន្ថែមសម្លេងរបស់អ្នក ដើម្បីអំពាវនាវឱ្យមានការបញ្ចប់ជំនួញសាច់ឆ្កែ និងឆ្មា នៅអាស៊ីអាគ្នេយ៍។
- ការលួចសត្វចិញ្ចឹមរាប់លានក្បាល ពីតាមផ្ទះនានា នៅតំបន់អាស៊ីអាគ្នេយ៍ យកទៅសម្លាប់ដើម្បីធ្វើជំនួញ
- ការចាប់សត្វឆ្កែ និងឆ្មា អនាថាតាមដងផ្លូវនានានៅតំបន់អាស៊ីអាគ្នេយ៍ ដើម្បីយកសាច់របស់ពួកវា
- ការប្រើប្រាស់វិធីសម្លាប់ដ៏សែនឃោរឃៅ ដូចជាការបោះចូលទៅក្នុងទឹកឱ្យលង់ស្លាប់ ការព្យួរក ការដុតទាំងរស់
- ហានិភ័យនៃការឆ្លងជំងឺឆ្កែឆ្កួតទៅមនុស្ស និងសត្វ តាមរយៈជំនួញបែបនេះ