បញ្ចប់ជំនួញសាច់ឆ្កែ និងឆ្មានៅអាស៊ីអាគ្នេយ៍

បច្ចុប្បន្នភាព ២៥ ឧសភា ២០២០

ដោយសារវិបត្តិជំងឺកូវីត១៩កំពុងរាតត្បាតជាសកល រដ្ឋាភិបាលនានាមិនអាចនៅស្ងៀមបានទៀត ព្រោះវាបានបង្ហាញយ៉ាងច្បាស់ថា ការជួញដូរសត្វពិតជាជាប់ទាក់ទងទៅនឹងការបង្កហានិភ័យ ដល់សុខភាពមនុស្ស។ ទង្វើ និងសកម្មភាពជាច្រើនក្នុងវិស័យជួញដូរសាច់ឆ្កែ និងឆ្មា ងាយនឹងបង្កឱ្យមានការចម្លងមេរោគដែលនាំឲ្យប៉ះពាល់ដល់ទាំងសត្វ និងមនុស្ស។ ពេលនេះជាឱកាសសម្រាប់ រដ្ឋាភិបាលនានាក្នុងបណ្ដាប្រទេសអាស៊ានរួមមាន កម្ពុជា ឥណ្ឌូណេស៊ី និងវៀតណាម ដើម្បីទប់ស្កាត់ប្រភពដ៏មានឥទ្ធិពលមួយទៀតនៃជំងឺរាតត្បាតជាសកលក្នុងពេលបន្ទាប់ តាមរយៈការបញ្ឈប់ជំនួញសាច់ឆ្កែ និងឆ្មា ដើម្បីកុំឱ្យអ្វីៗត្រូវហួសពេល។ សូមចុះហត្ថលេខាគាំទ្រញត្តិរបស់យើងថ្ងៃនេះ ដើម្បីការពារអាយុជីវិតសត្វរាប់លានក្បាល និងមនុស្សជាច្រើនពីគ្រោះថ្នាក់ដែលបង្កឡើងដោយសារការជួញដូរនេះ។    

គ្រួសារទទួលរងការឈឺចាប់ ដោយសារជំនួញសាច់ឆ្កែ និងឆ្មា នៅតំបន់អាស៊ីអាគ្នេយ៍ ព្រោះតែសត្វចិញ្ចឹមរបស់ពួកគេត្រូវបានគេលួចយកទៅលក់។ មិនធ្លាប់សោះឡើយ ដែលការទាមទារឱ្យបញ្ចប់ជំនួបែបនេះ មានសម្លេងកាន់តែខ្លាំងឡើងៗ ក្នុងប្រទេសវៀតណាម កម្ពុជា និងឥណ្ឌូណេស៊ី ដោយសារតែរដ្ឋាភិបាលបានចាប់ផ្ដើមធ្វើសកម្មភាពជាបណ្ដើរៗ។

 សូមជួយអង្គការ FOUR PAWS និងបន្ថែមសម្លេងរបស់អ្នក ដើម្បីអំពាវនាវឱ្យមានការបញ្ចប់ជំនួញសាច់ឆ្កែ និងឆ្មា នៅអាស៊ីអាគ្នេយ៍។

 
ដោយគ្រាន់តែចុះឈ្មោះរបស់អ្នក អ្នកនឹងចូលរួមក្នុងចលនាជាសាកលរបស់ប្រជាជនក្នុង ក្នុងការអំពាវនាវឱ្យមានការបញ្ចប់៖
  • ការលួចសត្វចិញ្ចឹមរាប់លានក្បាល ពីតាមផ្ទះនានា នៅតំបន់អាស៊ីអាគ្នេយ៍ យកទៅសម្លាប់ដើម្បីធ្វើជំនួញ
  • ការចាប់សត្វឆ្កែ និងឆ្មា អនាថាតាមដងផ្លូវនានានៅតំបន់អាស៊ីអាគ្នេយ៍ ដើម្បីយកសាច់របស់ពួកវា
  • ការប្រើប្រាស់វិធីសម្លាប់ដ៏សែនឃោរឃៅ ដូចជាការបោះចូលទៅក្នុងទឹកឱ្យលង់ស្លាប់ ការព្យួរក ការដុតទាំងរស់
  • ហានិភ័យនៃការឆ្លងជំងឺឆ្កែឆ្កួតទៅមនុស្ស និងសត្វ តាមរយៈជំនួញបែបនេះ
តាមរយៈការសម្រេចចិត្តចូលរួមនៅក្នុងចលនាជាសាកលនេះ អ្នកនឹងក្លាយជាមនុស្សដំបូងដែលបានដឹងពីសមិទ្ធផលការងារដែលយើងសម្រេចបាននៅតំបន់អាស៊ីអាគ្នេយ៍ តាមរយៈបច្ចុប្បន្នភាពព័ត៌មានអំពីយុទ្ធនាការរបស់យើង ដូចជាការជួយសង្គ្រោះសត្វ ការបិទភោជនីយដ្ឋានលក់សាច់ឆ្កែ ព្រមទាំងសត្តឃាតដ្ឋាន និងការជួបជាមួយនឹងមន្ត្រី  រដ្ឋាភិបាល ដើម្បីអំពាវនាវឱ្យមានការរៀបចំច្បាប់ និងការអនុវត្តច្បាប់ ដើម្បីឈានដល់ការបញ្ឈប់ជំនួញនេះ។
អ្នកក៏នឹងទទួលបានព័ត៌មានអំពីរបៀបធ្វើសកម្មភាពបន្ថែមទៀត ដើម្បីជួយដល់ជនរងគ្រោះដោយសារជំនួញសាច់ឆ្កែ និងឆ្មា និងចូលរួមនៅក្នុងយុទ្ធនាការ បញ្ឈប់ជំនួញដ៏សែនឃោរឃៅនេះ។
  • AT Gerlinde W 11.12.2024 10:35
  • BE shirley s 11.12.2024 09:45
  • DE Simone W 11.12.2024 09:19