យុទ្ធនាការ “នេះមិនមែនជាអ្វី ដែលប្រជាជនកម្ពុជាចង់បាន”

ជារៀងរាល់ឆ្នាំ សត្វឆ្កែរាប់លានក្បាលត្រូវបានលួច ធ្វើបាប និងសម្លាប់ដើម្បីយកសាច់លក់នៅក្នុងប្រទេសកម្ពុជា ដែលប្រជាជនកម្ពុជាភាគច្រើនបដិសេដចំពោះការធ្វើបែបនេះ។ នេះគឺជាឱកាសល្អរបស់យើងគ្រប់គ្នាក្នុងការនិយាយ និងទាមទារការបញ្ឈប់ការជួញដូរនេះនៅកម្ពុជា។ សំឡេងរបស់អ្នកអាចជួយសង្រ្គោះសត្វឆ្កែទាំងនោះបាន។

សូមចុះឈ្មោះរបស់អ្នក និងបង្ហាញដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នូវការគាំទ្ររបស់អ្នកសម្រាប់ការបញ្ឈប់ការជួញដូរសាច់ឆ្កែនៅកម្ពុជា។

យើងស្នើសុំអ្នកចូលរួមចែករំលែកមូលហេតុ ដែលអ្នកគាំទ្រការបញ្ឈប់ការជួញដូរសាច់ឆ្កែនៅកម្ពុជា។

យើងស្វាគមន៍អ្នកក្នុងការចែករំលែករឿងរបស់អ្នក ឬពាក្យណាមួយនៃការគាំទ្រសម្រាប់ការបញ្ឈប់ការជួញដូរសាច់ឆ្កែនៅកម្ពុជា។ មតិយោបល់របស់អ្នក* នឹងត្រូវបានបង្ហាញដល់រដ្ឋាភិបាលជាមួយនឹងលិខិតខាងក្រោម ហើយនឹងជួយយើងបង្ហាញពីមូលហេតុ ដែលប្រជាជនកម្ពុជាប្រឆាំងនឹងការជួញដូរនេះ។ គ្រប់សំឡេងទាំងអស់មានសារៈសំខាន់ ដោយរួមគ្នា យើងអាចការពារសត្វឆ្កែនៅកម្ពុជា និងកសាងអនាគតប្រកបដោយក្តីមេត្តា។

* មតិរបស់អ្នកនឹងជាអនាមិក - ឈ្មោះ និងព័ត៌មានលម្អិតរបស់អ្នកនឹងមិនត្រូវបានផ្តល់ឱ្យរដ្ឋាភិបាលទេ។