ក្រៅពីភាពឃោរឃៅហួសនឹងថ្លែង ការជួញដូរនេះក៏បង្ហាញនូវការគំរាមកំហែងធ្ងន់ធ្ងរដល់សុខភាពសាធារណៈផងដែរ ពិសេសជំងឺឆ្កែឆ្កួត ហើយបង្កជាបរិយាកាសអំណោយផល សម្រាប់ការកកើតនូវជំងឺផ្សេងៗទៀតផងដែរ។
ប៉ុន្តែចំពោះភាពឃោរឃៅ និងហានិភ័យទាំងនេះ ផ្តល់ផលប្រយោជន៍ដល់ក្រុមមនុស្សមួយចំនួនតូចប៉ុណ្ណោះ។ តាមរយៈការស្ទង់មតិឆ្នាំ២០១៩ អង្គការ FOUR PAWS បានរកឃើញថា ប្រជាជនខ្មែរត្រឹមតែ ១២% ប៉ុណ្ណោះ ដែលបរិភោគសាច់ឆ្កែជាប្រចាំ។ ប៉ុន្តែអ្វីដែលយើងបានរកឃើញកាលពីដើមឆ្នាំ២០២១ ក៏បានបង្ហាញពីមូលហេតុ ដែលការជួញដូរនេះត្រូវតែបញ្ឈប់។ ក្នុងការស្ទង់មតិមួយ ដែលបានធ្វើឡើងនៅទូទាំងប្រទេសកម្ពុជា យើងបានរកឃើញថា៖
- ប្រជាជនខ្មែរ ៨៦% ប្រឆាំងនឹងការជួញដូរសាច់ឆ្កែ
- ប្រជាជនខ្មែរ ៩០% បានគាំទ្រលើការហាមឃាត់ចំពោះការជួញដូរសាច់ឆ្កែ
- អ្នកឆ្លើយតប ៩៤% មានយល់ថាការបរិភោគសាច់ឆ្កែមិនមែនជាវប្បធម៌ខ្មែរឡើយ ហើយប្រជាជនខ្មែរភាគច្រើនមិនចង់ឱ្យការជួញដូរសាច់ឆ្កែក្លាយជាផ្នែកមួយរបស់កម្ពុជាដែរ។
យើងអំពាវនាវឱ្យអ្នកចូលរួមស្នើសុំដល់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបញ្ឈប់ការជួញដូរនេះជាអាទិភាពចម្បងបំផុត។